ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញវត្ថុបុរាណចំនួន៨មុខ នៅខេត្តតាកែវ រង់ចាំការវាយតម្លៃសម្រេចពីក្រសួងវប្បធម៌ ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

    BY Khmernote Media December 6, 2023
    រកឃើញវត្ថុបុរាណចំនួន៨មុខ នៅខេត្តតាកែវ រង់ចាំការវាយតម្លៃសម្រេចពីក្រសួងវប្បធម៌ ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ទៅសហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងក្រុមការងារជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃស្រុកសំរោងសរុបចំនួន ២៣នាក់ ចុះទៅពិនិត្យចេតិយ និងវត្ថុបុរាណ ដែលស្ថិតនៅទីតាំង០១កន្លែង នៅក្នុងស្រុកសំរោង ខេត្តតាកែវ។

    ក្រុមការងារបានពិនិត្យរកឃើញនូវវត្ថុបុរាណចំនួន ៨មុខផ្សេងៗ រួមមាន៖ ពូថៅថ្មចំនួន ០៣បំណែក,អង្រែចំនួន ០១, កុឡាភាជន៍ចំនួន ០៣ បំណែក និងបល្ល័ង្គធ្វើពីស្ពាន់ចំនួន ០១ ហើយព្រមទាំងបានធ្វើកំណត់ហេតុ និងលិខិតធានារក្សាទុកវត្ថុបុរាណទាំងនោះជាមួយព្រះចៅអធិការវត្តអង្គស៊ូឃ្លាំងមួយរយៈ និងរង់ចាំការពិនិត្យ វាយតម្លៃសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីនាំយកមករក្សាការពារនៅសារមន្ទីរ ទុកជាសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិ ៕ ​

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post:
    MPO4D jitutoto mpo4d Mpoplay