បច្ចេកវិទ្យា

ក្រុមអ្នកវិទ្យាសាស្រ្តបង្ហាញថា កាសឥតខ្សែ Airpods របស់ Apple អាចធ្វើឲ្យអ្នកប្រើកើតជំងឺមហារីកបាន

BY
Khmernote Media
March 12, 2019

បើយោងតាមរបាយការណ៍ ដែលបានដាក់ទៅកាន់អង្គការសហប្រជាតិ និងអង្គការសុខភាពពិភពលោកបានបង្ហាញថា កាសឥតខ្សែរបស់ក្រុមហ៊ុន​ Apple (AirPods) អាចបង្កហានិភ័យនៃកើតមានជំងឺមហារីកចំពោះអ្នកប្រើប្រាស់។ របាយការណ៍នោះត្រូវបានចុះហត្ថលេខារួមគ្នារវាងអ្នកវេជ្ជសាស្ត្រចំនួន ២៥០ នាក់ មកពីប្រទេសចំនួន ៤០ ផ្សេងគ្នានៅជុំវិញពិភពលោក។ តាមការរកឃើញរបស់ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញថា កាសឥតខ្សែរបស់ក្រុមហ៊ុន​ Apple បានបញ្ចេញនូវរលកវិទ្យុសកម្មជាច្រើន ហើយរលកវិទ្យុសកម្មទាំងនោះហើយ ដែលជះឥទ្ធិពលដល់សុខភាពមនុស្សគឺហានិភ័យនៃការកើតមានជំងឺមហារីក។

យ៉ាង​ណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តមិនទាន់បានបង្ហាញច្បាស់ទេថា ការប្រើកាសឥតខ្សែនេះក្នុងរយៈពេលជាក់លាក់ប៉ុណ្ណាទើបអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពនោះទេ តែក្រុមអ្នកវិទ្យាសាស្រ្តគ្រាន់តែអះអាងថា ហានិភ័យនៃកើតមានជំងឺមហារីកពិតជាអាចកើតមានប្រសិនបើលោកអ្នកប្រើប្រាស់កាសឥតខ្សែក្នុងរយៈពេលវែង។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ទទួលបានសេចក្តីសម្រេច ឬការឆ្លើយតបយ៉ាងណានោះទេ ជុំវិញរឿងចម្រូងចម្រាសមួយនេះ។

សូមបញ្ជាក់ថា កាសឥតខ្សែរបស់ក្រុមហ៊ុន Apple ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដោយតួលេខកាលពីឆ្នាំមុខបានបង្ហាញថា កាលឥតខ្សែចំនួន ២៨ លានគូត្រូវបានលក់នៅក្នុងទីផ្សារជុំវិញពិភពលោក៕

អត្ថបទ៖ភក្តី

ប្រភព៖dailymail

Share This Post: