PR

៥០បង់អង្គុយពី ខ្មែរ ប៊ែវើរីជីស បានដាក់ជូនស្ថាប័នរដ្ឋ និងសាលារៀននៅខេត្តកំពង់ឆ្នាំង

BY
Naren
December 8, 2023

(ភ្នំពេញ)៖ ក្រោយពីការប្រកាស់ជាផ្លូវការពី ខ្មែរ ប៊ែវើរីជីស ក្នុងការឧបត្ថម្ភបង់អង្គុយចំនួន ១ម៉ឺនបង់ ដែលមានតម្លៃសរុប ២លានដុល្លារ ជូនទៅដល់សាលារៀន មន្ទីរពេទ្យ ស្ថាប័នរដ្ឋ ឬឯកជន និងទីតាំងសាធារណៈផ្សេងៗទូទាំងប្រទេសកម្ពុជា ពេលនេះ បង់អង្គុយចំនួន ៥០បង់ ត្រូវបានដឹកជញ្ជូនទៅខេត្តកំពង់ឆ្នាំងដើម្បីដាក់ជូនបងប្អូនឱ្យប្រើប្រាស់។

បង់អង្គុយទាំង ៥០បង់ ត្រូវបានដាក់ឱ្យសាធារណជនប្រើប្រាស់ជាស្ថាពរនៅ ៦ទីតាំង ក្នុងខេត្តកំពង់ឆ្នាំងរួមមាន៖
១) អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច ៥បង់
២) សាលាស្រុកកំពង់ត្រឡាច ១០បង់
៣) សាលាស្រុកទឹកផុស ៥បង់
៤) អធិការដ្ឋាននគរបាលស្រុក ទឹកផុស ៥បង់
៥) សួនច្បារពុទ្ធិសែននិងនាងកងរី ១០បង់
៦) សួនច្បារវិមានឯករាជ្យខេត្តកំពង់ឆ្នាំង ១៥បង់។

ដើម្បីស្នើសុំបង់អង្គុយ សាលារៀន មន្ទីរពេទ្យ គ្រប់ស្ថាប័នរដ្ឋនិងឯកជន អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 061/067/069 902 902។

Share This Post: