ឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ដែលជាមុខសញ្ញាប្លន់យកម៉ូតូចំនួន ២៦ករណី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
- December 9, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់, សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ, សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបារាយ ខេត្តកំពង់ធំ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសប្លន់យកម៉ូតូ (ប្រើជើងធាក់ ផ្តួល ម៉ូតូ យកកាំបិតកាប់) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២៦ករណី។

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់រួមមាន៖
១-ឈ្មោះ សុខ តុលា ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ពៅ ឌូ ហៅ ហ្វុង ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។
៣-ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅតាមផ្ទះសំណាក់ចល័ត មុខរបរ មិនពិតប្រាកដ។
៤-ឈ្មោះ អេង សំណាង ហៅ ចយ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅតាមផ្ទះសំណាក់ចល័ត មុខរបរ មិនពិតប្រាកដ ។
៥-ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ មុខរបរ មិនពិតប្រាកដ។
៦-ឈ្មោះ លី ហៃ ហៅ ហ៊ួ ភេទ ប្រុស ជនជាតិ វៀតណាម មានទីលំផ្ទះជួល ផ្លូវលំ ភូមិច្រាំងចាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មុខរបរ ទិញលក់ម៉ូតូ ។
១-ខណ្ឌសែនសុខចំនួន ០៥ករណី៖
-ករណីទី១៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ពាក់ផ្លាកលេខភ្នំពេញ ១KF-៩០៦៦ ប្រព្រឹត្តនៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ពាក់ផ្លាកលេខភ្នំពេញ ១KF-៩០៦៦។
– ករណីទី២៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JA-៤០៤៣ ប្រព្រឹត្តនៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JA-៤០៤៣។
– ករណីទី៣៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JX-៦១១៣ ប្រព្រឹត្តនៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JX-៦១១៣។
– ករណីទី៤៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ពាក់ផ្លាកលេខភ្នំពេញ ១JR-៩៥៩០ ប្រព្រឹត្តនៅចំណុចមុខផ្សារបោះដុំអីវ៉ាន់អាស៊ានអន្តរជាតិ (ផ្សារដើមគរថ្មី) ទើបសាងសង់រួច ផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JR-៩៥៩០។
-ករណីទី៥៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KA-២១៣២ ប្រព្រឹត្តនៅចំណុចផ្លូវណតប្រ៊ីត ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KA-២១៣២។
២-ខណ្ឌដង្កោចំនួន ១១ករណី៖
– ករណីទី៦៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ មិនចាំផ្លាកលេខ ប្រព្រឹត្តនៅចំណុចម្តុំកន្លែងចាក់សម្រាមផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ នៅថ្ងៃមិនចាំ ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣។
– ករណីទី៧៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ១GH-៤៣៦០ ប្រព្រឹត្តនៅ ចំណុចមុខផ្សារប៉េងអ៊ីម ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១GH-៤៣៦០។
– ករណីទី៨៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KJ-៤៩២១ ប្រព្រឹត្តនៅ ចំណុចខាងជើងស្តុបវត្តឬស្សីសាញ់ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KJ-៤៩២១។
– ករណីទី៩៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ មិនស្គាល់ផ្លាកលេខ ប្រព្រឹត្តនៅចំណុចមុខម៉ាតRELAX ផ្លូវបេតុង៣០ម៉ែត្រ ខាងជើងបុរីឌួងងៀប ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។
– ករណីទី១០៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០២៣ពាក់ផ្លាកលេខបាត់ដំបង១AT-៨០៥៣ ប្រព្រឹត្តនៅចំណុចខាងលិចរោងចក្រទឹកកកមុខបុរីប៉េងអ៊ីម ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខបាត់ដំបង១AT-៨០៥៣។
– ករណីទី១១៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខស្វាយរៀង១R-៩១១៣ ប្រព្រឹត្តនៅ ចំណុចផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខស្វាយរៀង១R-៩១១៣។
– ករណីទី១២៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KH-១៤៦៥ ប្រព្រឹត្តនៅ ចំណុចខាងជើងវត្តឬស្សីសាញ់ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KH-១៤៦៥។
– ករណីទី១៣៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KE-១០៦៨ ប្រព្រឹត្តនៅ ចំណុចម្តុំភ្លើងស្តុបក្រោយបុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KE-១០៦៨។
– ករណីទី១៤៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខកណ្តាល១AP មិនចាំលេខខាងចុង ប្រព្រឹត្តនៅ ចំណុចម្តុំភ្លើងស្តុបក្រោយបុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។
– ករណីទី១៥៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខភ្នំពេញ១JY-៧៧៥៣ ប្រព្រឹត្តនៅចំណុចខាងជើងមន្ទីរសម្រាកព្យាបាលមង្គលទួលពង្រ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១JY-៧៧៥៣។
– ករណីទី១៦៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KK-៨៧២៧ ប្រព្រឹត្តនៅ ចំណុចភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។
៣-ខណ្ឌកំបូលចំនួន ០៣ករណី៖
– ករណីទី១៧៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកណ្តាល១AQ-៦៦០០ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង វត្តភ្នៀតសិម្ពលី ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកណ្តាល១AQ-៦៦០០។
– ករណីទី១៨៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខព្រៃវែង១W២១៨៣ ប្រព្រឹត្តចំណុចម្តុំកន្លែងក្រឡុងស៊ីម៉ង់ ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខព្រៃវែង១W២១៨៣។
– ករណីទី១៩៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JK៤៣៧៣ ប្រព្រឹត្តចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JK៤៣៧៣។
៤-ខណ្ឌព្រែកព្នៅ ចំនួន ០៣ករណី៖
– ករណីទី២០៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ក្រហម សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ចាម ១X៥៧០៧ ប្រព្រឹត្តចំណុចលើមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ក្រហម សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ចាម ១X៥៧០៧។
– ករណីទី២១៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១W៧៦២៦ ប្រព្រឹត្តចំណុចលើមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១W៧៦២៦។
– ករណីទី២២៖ ប្លន់យកម៉ូតូម៉ាកហុងដាបសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JJ៦៣៦០ ប្រព្រឹត្តចំណុចលើមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JJ៦៣៦០។
៥-ខណ្ឌមានជ័យចំនួន ០១ករណី៖
– ករណីទី២៣៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ សៀមរាប ១JAO៨៥១៨ ប្រព្រឹត្តចំណុចចំណុចប្រឡាយទឹកស្អុយ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ សៀមរាប ១JAO៨៥១៨។
៦-ខណ្ឌពោធិ៍សែនជ័យចំនួន ០៣ករណី៖
– ករណីទី២៤៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JM០៦២០ ប្រព្រឹត្តចំណុចមហាវិថីឈ្នះឈ្នះ ភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JM០៦២០។
– ករណីទី២៥៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១JT៦១២៩ ប្រព្រឹត្តចំណុចមហាវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១JT៦១២៩។
– ករណីទី២៦៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ ១JU៩៧២៦ ប្រព្រឹត្តចំណុចមហាវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ ១JU៩៧២៦។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕




- Share This Post:






