ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាវាល្បឿនលឿនជប៉ុនមួយគ្រឿង បានបុកជាមួយនឹងត្រីបាឡែន បណ្តាលឱ្យរងរបួសអ្នកដំណើរ ៨០នាក់

    BY autoadmin March 12, 2019
    នាវាល្បឿនលឿនជប៉ុនមួយគ្រឿង បានបុកជាមួយនឹងត្រីបាឡែន បណ្តាលឱ្យរងរបួសអ្នកដំណើរ ៨០នាក់

    មនុស្សជាង ៨០នាក់ ត្រូវបានគេរាយការណ៍ថា បានរងរបួស បន្ទាប់ពីនាវា hydrofoil ល្បឿនលឿនមួយ បានបុកជាមួយនឹងត្រីបាឡែនមួយនៅក្នុងក្រុង Niigata ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅពេលដែលនាវាល្បឿនលឿន ដែលដឹកមនុស្សចំនួន ១២៥នាក់ រួមទាំងសមាជិកនាវិកផងនោះ បានបុកនឹងអ្វីមួយនៅពេលដែលសាឡាងនេះកំពុងធ្វើដំណើរទៅកោះ Sabo ពីកំពង់ផែក្រុង Niigata ។

    ការបុកគ្នានេះត្រូវបានគេរាយការណ៍ថា បានបន្សល់ទុកនូវស្នាមប្រេះដែលមានទំហំ ១៥សង់ទីម៉ែត្រ នៅចំកណ្តាលសាឡាង ហើយនៅក្នុងសេចក្តីថ្លែងការណ៍ក៏បានឱ្យដឹងដែរថា ប្រតិបត្តិករជិះនាវាបានសុំទោសចំពោះអ្នកដំណើរសម្រាប់គ្រោះថ្នាក់នេះ។ ឆ្មាំឆ្នេរសមុទ្រជប៉ុនក៏បាននិយាយថា ក្នុងចំណោមអ្នកដែលរងរបួសមាន ១៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: