បច្ចេកវិទ្យា

ដឹងកាន់តែច្បាស់ពីទំហំ RAM និងមេម៉ូរីនៃត្រកូល P30 របស់ Huawei ដែលនឹងបង្ហាញខ្លួនឆាប់ៗនេះ

BY
Khmernote Media
March 12, 2019

រយៈពេលពីរសប្ដាហ៍ហើយ ដែលក្រុមហ៊ុនយក្សរបស់ចិន Huawei បានផ្សព្វផ្សាយ បង្ហាញលក្ខណៈសម្បត្តិខ្លះៗរបស់ស្មាតហ្វូនស៊េរី P30 ។ ហើយពេលនេះវាក៏បានលេចធ្លាយនូវសមត្ថភាព និងកម្លាំងម៉ាស៊ីនតែម្ដង ។ ទូរស័ព្ទ ELE-L29 (ម៉ូដែល Huawei P30) នឹងមាន RAM ទំហំ 6/8 GB និងអង្គចងចាំ 128 GB ហើយ VOG-L29 (P30 Pro) នឹងភ្ជាប់មកជាមួយ RAM ទំហំ 8 GB និងអង្គចងចាំ 128/256 GB ហើយចុងក្រោយស៊េរីមួយទៀតមានឈ្មោះថា MAR-LX2 ដែលទំនងជាទូរស័ព្ទ Huawei P30 Lite ។

ស្មាតហ្វូនទាំងបីម៉ូឌែល នឹងប្រើប្រាស់ប្រព័ន្ធ 4G ចាប់តាំងពីប្រទេស ឥណ្ឌូណេស៊ី និង តៃវ៉ាន់ មិនបានតំឡើងអង់តែន 5G មក ប្រជាជនហាក់មិនសប្បាយចិត្តជាមួយនិងល្បឿន gigabite ឡើយ ទោះបីជា Huawei បាននាំយក Modem Balong 5000 ក្នុងបន្ទះឈីប Kirin 980 ក៏ដោយ។ នៅផ្នែកខាងក្រោយ Huawei P30 នឹងបំពាក់នូវកាមេរ៉ាប្រភេទ periscope ដែលអាចពង្រីកចាប់យករូបភាពដែលនៅឆ្ងាយខ្លាំង ។ ហើយកំពូលស្មាតហ្វូនទាំងពីរនឹងមានពណ៌សម្រាប់ជ្រើសរើសដូចជា ខ្មៅ , ខៀវបែកស្វាយ ( Twilight ) និង ខៀវបែកបៃតង ( Aurora Blue ) ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena

Share This Post: