អាជ្ញាធរជាតិអប្សរា នឹងរៀបចំការសម្ដែងល្ខោន និងសិល្បៈទស្សនីយភាពនានា ទៅតាមពេលវេលា និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ
- December 13, 2023
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការសម្ដែងល្ខោននិងសិល្បៈទស្សនីយភាពនានា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ “រំលឹកគុណអង្គរ” ប្រចាំឆ្នាំ២០២៣។

ដើម្បីចូលរួម អបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដែលបើកឱ្យចូលទស្សនាដោយសេរី ទៅតាមពេលវេលា និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម៖
១- ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
ម៉ោង១៨៖០០-២២៖០០ ព្រឹត្តិការណ៍សម្តែងសិល្បៈល្ខោន យីកេមហាជន នៅបរិវេណផ្នែក ខាងត្បូងនៃប៉ាវីសអង្គរវត្ត។
២- ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣
ម៉ោង១៨៖០០-២២៖០០ ព្រឹត្តិការណ៍ “រាត្រីចងចាំលើកទី៤” នៅព្រះលានជល់ដំរី នៃក្រុង អង្គរធំ។
៣-ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោង១៨:០០-២២៖០០)
– ការសម្តែងសិល្បៈ ល្ខោនស្បែកធំ នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។
– នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ
> ការសម្តែង សិល្បៈចម្រុះ
> ការសម្តែងសិល្បៈ ល្ខោនបុរាណពោលស្រី។
៤- ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោង១៨៖០០-២២:០០)
– ការសម្តែងល្ខោនខោល រឿងរាមកេរ្តិ៍ ឈុត “ចម្បាំងកុម្ភិការណ៍ ” នៅបរិវេណផ្នែកខាងត្បូង នៃប៉ាវីសអង្គរវត្ត។
– ការបង្ហាញ ក្បាច់គុនបុរាណខ្មែរ ដែលនឹងប្រព្រឹត្តទៅចំនួនពីរថ្ងៃ (ថ្ងៃទី១៦-១៧) នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមទស្សនាឱ្យ បានច្រើនកុះករ៕




- Share This Post:






