រកឃើញគ្រាប់ទម្លាក់ពីយន្តហោះប្រភេទ MK82 ចំនួន២គ្រាប់ ទម្ងន់ប្រមាណ២៣០គីឡូក្រាម ត្រូវបានកម្លាំងជំនាញCMAC ដោះបន្សាបដោយជោគជ័យ
- December 13, 2023
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ចំនួន២គ្រាប់ ស្ថិតនៅ២ទីតាំងផេ្សងគ្នា ដែលមួយគ្រាប់ស្ថិតនៅស្រុកមេមត់ និងមួយគ្រាប់ទៀតស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងជំនាញនៃអង្គភាពស៊ីម៉ាក់ដោះបន្សាបបានដោយជោគជ័យ។

គ្រាប់បែកMK82នេះ មានទម្ងន់ប្រមាណ២៣០គីឡូក្រាម ជាប្រភេទគ្រាប់ទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមក្នុងទសវត្ស៦០ និង៧០។ កម្លាំងជំនាញបានដោះបន្សាប និងដឹកជញ្ជូនគ្រាប់ទម្លាក់ពីយន្តហោះទាំង២គ្រាប់នេះប្រកបដោយសុវត្ថិភាពហើយ។
សូមរម្លឹកផងដែរថា មានគ្រាប់បែកទម្ងន់សរុបប្រមាណជាង៤លានតោន រួមទាំងគ្រាប់បែកចង្កោមប្រមាណជាង៣០លានកូនគ្រាប់ ដែលប្រតិបត្តិការទម្លាក់ដោយយន្តហោះជាង៥០០,០០០ ជើងហោះហើរបានទម្លាក់គ្រាប់បែកទាំងនោះលើទឹកដីនៃព្រះរាជាណាចក្រដ៏ស្រស់បំពងតូចមួយនេះ៕





- Share This Post:






