ផ្លូវផ្សារអូរឬស្សីលែងពិបាកជិះទៀតហើយ ក្រោយរៀបចំសណ្តាប់ធ្នាប់អស់ជាច្រើនថ្ងៃ
- March 13, 2019
រាជធានីភ្នំពេញ៖ បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ យើងសង្កេតឃើញនៅតាមបណ្តាខណ្ឌនានាក៏បានចាប់ផ្តើមអនុវត្តន៍យុទ្ធនាការរំដោះចំណីផ្លូវមកវិញផងដែរ។ ហើយមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខណ្ឌ៧មករា បានចុះរៀបចំសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ ដោយដាក់កម្លាំងឈរជើងប្រចាំការនៅផ្សារអូឬស្សី ដើម្បីណែនាំឲ្យបងប្អូនប្រជាពលរដ្ឋអាជីវករលក់ដូរ កុំឲ្យយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម។
ជាលទ្ធផលផ្លូរធ្វើដំណើរនៅផ្សារអូរឬស្សី ដែលធ្លាប់តែចង្អៀតណែន ដោយសារតែការរំលោភចំណីផ្លូវរបស់អាជីវករលក់ដូរ ប្រែមកជាធំទូលាយងាយស្រួលដល់ការធ្វើដំណើរ។ អាជ្ញាធរក៏បានសំណូមពរឲ្យបងប្អូនអាជីវករទាំងអស់ បន្តអនុវត្តបែបនេះរហូត ដើម្បីកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ទីក្រុង៕

អត្ថបទ៖ សេម
- Share This Post:













