ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រមួយគ្រឿង ត្រូវបានឆាបឆេះនៅលើផ្លូវល្បឿនលឿន បណ្ដាលឱ្យខូចខាតអស់ទាំងស្រុង

BY
Khmernote Media
December 13, 2023

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា រថយន្តហាយឡែនឌ័រមួយគ្រឿង ត្រូវបានឆាបឆេះជាអគ្គិភ័យ ពេលកំពុងបើកបរលើផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ១៥(ភ្នំពេញ,ព្រះសីហនុ) កាលពីម៉ោងជិត១០កន្លះព្រឹកថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បណ្ដាលឱ្យរងការខូចខាតទាំងស្រុង។

សូមបញ្ជាក់ថាក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមការងារផ្លូវល្បឿនលឿនបានជួយអន្តរាគមន៍ពន្លត់ដែរ ប៉ុន្តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងមិនអាចជួយបាន។ ទោះជាយ៉ាងនេះក្តី ក្រៅពីខូចខាតរថយន្តនិងសម្ភារក្នុងរថយន្ត មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ៕

ប្រភព៖ លោក Huy Bunleng News

Share This Post: