ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! សិស្សនិទ្ទេសA ចំនួន ៣នាក់ ទទួលបានថវិកា ៤លានរៀល និងម៉ូតូថ្មីម្នាក់ ១គ្រឿង នៅសាលាខេត្តកោះកុង

    BY Khmernote Media December 14, 2023
    អបអរសាទរ! សិស្សនិទ្ទេសA ចំនួន ៣នាក់ ទទួលបានថវិកា ៤លានរៀល និងម៉ូតូថ្មីម្នាក់ ១គ្រឿង នៅសាលាខេត្តកោះកុង

    ខេត្តកោះកុង៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា លោកស្រី ឈី វ៉ា អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង បានជួបសំណេះសំណាលជាមួយលោកគ្រូ អាណាព្យាបាលសិស្ស និងក្មួយៗដែលទទួលបាននិទ្ទេសA ចំនួន៣នាក់។

    ក្នុងការជួបសំណេះសំណាលនោះផងដែរ លោកស្រី ឈី វ៉ា បានផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ៤លានរៀល ជូនសិស្សនិទ្ទេសAម្នាក់ៗ ដែលជាប្រាក់ឧបត្ថម្ភផ្ទាល់ដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងម៉ូតូម្នាក់០១គ្រឿង ដែលជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបត្ថម្ភដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប(Royal Group) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក នៅសាលាខេត្តកោះកុង ៕

    ប្រភព៖ Mithona Phouthorng,មិថុនា ភូថង

    Share This Post: