អន្តរជាតិ

លោក Elon Musk នឹងបង្កើតសាកលវិទ្យាល័យថ្មីមួយនៅអាមេរិកដោយចំណាយប្រាក់ ១០០លានដុល្លារ

BY
Pheakdey
December 15, 2023

អាមេរិក៖ លោកមហាសេដ្ឋីលំដាប់ទី១នៅលើពិភពលោក Elon Musk គ្រោងនឹងបង្កើតសាកលវិទ្យាល័យថ្មីមួយនៅក្នុងទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៥ ខែធ្នូនេះ។ តាមគម្រោងគឺការប​ង្កើតប្រព័ន្ធអប់រំបែបទំនើបនិងប្រកបដោយគុណភាពខ្ពស់ខាងលើនេះនឹងត្រូវការប្រាក់ចំនួន ១០០លានដុល្លារ។

ប្រភពខាងបានបន្តថា ទន្ទឹមនឹងការបើកដំណើរការសាកលវិទ្យាល័យ គ្រឹះស្ថានសិក្សាថ្មីនេះក៏នឹងបើកដំណើរការថ្នាក់សិក្សាបែប STEM ក្នុងកម្រិតបឋមសិក្សា និងអនុ​វិទ្យាល័យផងដែរ។ សូមបញ្ជាក់ថា STEM គឺជាប្រព័ន្ធសិក្សាថ្មីមួយដែលផ្តោយសំខាន់ទៅលើជំនាញចំនួន ៤រួមមាន វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ សូមបញ្ជាក់ជូនផងដែរថា កាលពីឆ្នាំ២០២២កន្លងទៅ លោកមហាសេដ្ឋីវ័យ ៥២ឆ្នាំរូបនេះបានបរិច្ចាគប្រាក់ចំនួន ២,២ពាន់លានដុល្លារទៅកាន់មូលនិធិ Musk Foundation សម្រាប់ប្រើប្រាស់ក្នុងកិច្ចការសប្បុរសធម៌ និងមនុស្សធម៌ផ្សេងៗ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: