ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គំរូដ៏ល្អ! ត្រីរាជ១ក្បាល ប្រវែង ២,២ម៉ែត្រ ត្រូវបានលែងចូលក្នុងទន្លេសាបវិញ

    BY Khmernote Media December 15, 2023
    គំរូដ៏ល្អ! ត្រីរាជ១ក្បាល ប្រវែង ២,២ម៉ែត្រ ត្រូវបានលែងចូលក្នុងទន្លេសាបវិញ

    ខេត្តកណ្តាល​៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រដ្ឋបាលជលផល សូមកោតសរសើរ ចំពោះលោក ម៉ុត សាវឿន ដែលបានលែងត្រីរាជ ១ក្បាល ទម្ងន់១១៥គីឡូក្រាម ប្រវែង២,២ម៉ែត្រ ចូលក្នុងទន្លេសាបវិញ ក្នុងឃុំកំពង់ហ្លួងស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីនេសាទបាននាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

    សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ។ រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនអ្នកនេសាទយើង មេត្តាចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះឱ្យសំបូរ សម្រាប់កូនចៅជំនាន់ក្រោយ៕

    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay