តើ Galaxy A ជំនាន់ក្រោយ នឹងប្រើកាមេរ៉ាមុខបង្កប់ក្នុងតួខ្លួនឬយ៉ាងណា?
- March 13, 2019
Galaxy ត្រកូល A អាចនឹងជាអ្នកនាំមុខថ្មីរបស់ក្រុមហ៊ុន Samsung។ កាលពីពេលថ្មីៗនេះ លេចចេញនូវឈ្មោះ Galaxy A90 នៅលើទំព័រហ្គេមដ៏ល្បីឈ្មោះ Asphalt 9 នៅសហរដ្ឋអាមេរិក។ ការដាក់បង្ហាញទូរស័ព្ទថ្មីនេះ គឺសំដៅទៅលើផ្នែកម៉ាស៊ីន ដែលវាផលិតមកសម្រាប់រត់ជាមួយនឹងហ្គេមប្រភេទធំៗ ។ តាមរយៈរូបភាពចចាមអារាមរបស់ Galaxy A90 នេះបានបង្ហាញឲ្យយើងឃើញនូវកាមេរ៉ាវ ដែលលោតចេញមកពីខាងលើនៃផ្នែកទូរស័ព្ទ ដែលដូចទៅនិងស្មាតហ្វូនរបស់ OPPO និង Vivo កន្លងមកដែរ ។
ការធ្វើបែបគឺយើងនឹងលែងឃើញក្បាលឆកគ្រប់ប្រភេទទៀតហើយ មិនថាឆកធំ ឬក៏បែបតំណក់ទឹកនោះទេ ដូច្នេះយើងក៏អាចរីករាយជាមួយនឹងអេក្រង់ ដែលលាតដល់គែមពេញតែម្ដង ។ សម្រាប់ថាមពលថ្ម យើងក៏រំពឹងថាវាអាចនឹងមានទំហំធំដែរ សម្រាប់ទប់ទល់ជាមួយនឹងការប្រើប្រាស់ទៅលើហ្គេម ។ ស្មាតហ្វូនស៊េរី A តែងតែមានការរចនារូបរាងប្លែក ដូច្នេះវាអាចជាតម្រុយឲ្យដឹងថា ស្មាតហ្វូនរបស់កំពូលរបស់ Samsung ជំនាន់ក្រោយអាចនឹងមានរូបរាងស្រដៀងគ្នានឹង Galaxy A នេះដែរ ។ យ៉ាងណាយើងនឹងបង្ហាញព័ត៌មានលម្អិតនៅពេលក្រោយទៀតពីសមត្ថភាព និងកម្លាំងម៉ាស៊ីនរបស់ Galaxy A90 នេះ៕


អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:






