ការសិក្សាមួយបានបង្ហាញថា មានស្រ្តីកូរ៉េខាងត្បូងដែលមានអាយុខ្ទង់ ២០ឆ្នាំត្រឹមតែ ២៧,៥%ប៉ុណ្ណោះដែលមានបំណងចង់រៀបការ
- BY
- Pheakdey
- December 18, 2023
កូរ៉េខាងត្បូង៖ មានស្រ្តីកូរ៉េខាងត្បូងដែលមានអាយុខ្ទង់ ២០ឆ្នាំត្រឹមតែ ២៧,៥ %ប៉ុណ្ណោះដែលមានបំណងចង់រៀបការ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែធ្នូនេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានសិត្ថិកូរ៉េខាងត្បូង និងត្រូវបានធ្វើឡើងដោយផ្តោតលើការសម្រេសចិត្តរបស់ក្រុមយុវតីទាំងនោះនៅក្នុងឆ្នាំ២០២២។ 
ប្រភពខាងលើបានបន្តថា តួលេខ ២៧,៥% នេះគឺជាអត្រាដែលយុវតីកូរ៉េខាងត្បូងមានបំណងចង់រៀបការទាបបំផុតមិនធ្លាប់មាននោះទេ ហើយបើធ្វើការប្រៀបធៀបទៅនឹងលទ្ធផលនៃការសិក្សានៅក្នុងឆ្នាំ ២០១៨កន្លងទៅគឺអត្រាដូចគ្នានេះមានរហូតដល់ ៥២,៩%។ នៅក្នុងការសិក្សាខាងលើនេះក៏បានបង្ហាញផងដែរថា នៅក្នុងចំណោមបុរសកូរ៉េខាងត្បូងដែលមានអាយុខ្ទង់ ២០ឆ្នាំវិញគឺមានអត្រាអ្នកចង់រៀបការចំនួន ៤១,៩% ពោលគឺមានកម្រិតខ្ពស់ជាងស្ត្រី។ ដោយឡែកនៅក្នុងចំណោមស្រ្តីដែលមានអាយុខ្ទង់ ៣០ឆ្នាំវិញគឺមានអត្រាអ្នកចង់រៀបការចំនួន ៣១,៨% សម្រាប់ការសិក្សានៅក្នុងឆ្នាំ ២០២២ ខណៈលទ្ធផលនៃការសិក្សានៅក្នុងឆ្នាំ ២០០៨គឺអាត្រានេះរហូតដល់ ៥១,៥%៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






