អន្តរជាតិ

យ៉ាង​ហោចណាស់មានមនុស្ស ១១១នាក់បានបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅប្រទេសចិន

BY
Pheakdey
December 19, 2023

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១១នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយ​ដីដ៏កម្រមួយនៅភាខាងជើងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៩ ខែធ្នូនេះ។ តួលេខអ្នកស្លាប់និងអ្នករងរបួសអាចបន្តកើនឡើង ដ្បិតគិតត្រឹមពេលនេះប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។

បើតាមតាមវិទ្យាស្ថានស្ទង់មតិនិងភូមិសាស្ត្រសហរដ្ឋអាមេរិកបានឲ្យដឹងថា គ្រោះរញ្ជួយ​ដីនោះបានកើតឡើងក្នុងកម្រិត ៥,៩ រ៉ិចទ័រ ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរចិននៅមិនទាន់អាចបញ្ជាក់ច្បាស់អំពីកម្រិតនៃការរញ្ជួយបាននៅឡើយទេ។ ប្រភពខាងលើបានបន្តថា ចំពោះទីតាំងដែលបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយវិញគឺមានជាច្រើនកន្លែងដាច់ដោយឡែកពីគ្នា មានដូចជាខេត្ត Gansu ដែលមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ១០០នាក់ ក្រុង Haidong មានអ្នកស្លាប់ចំនួន ១១នាក់ និងរងរបួសជាង ១០០នាក់ ហើយខេត្ត Shaanxi ក៏បានរងនូវការរញ្ជួយដែរ តែពុំមានអ្នករងរបួសនោះទេ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: