ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនដាក់បង្អួតនាវាកម្សាន្តផលិតក្នុងស្រុកដំបូងបំផុតរបស់ខ្លួន ទៅកាន់ពិភពលោក

    BY autoadmin March 13, 2019
    ចិនដាក់បង្អួតនាវាកម្សាន្តផលិតក្នុងស្រុកដំបូងបំផុតរបស់ខ្លួន ទៅកាន់ពិភពលោក

    នាវាបេសកកម្មតំបន់ប៉ូល​ដំបូងបង្អស់ដែលផលិតនៅប្រទេសចិន បានដាក់ឱ្យធ្វើតេស្តលើទឹកហើយ កាលពីថ្ងៃអង្គារ នៅក្រុង Haimen ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ លោក Hu Xianfu អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតនាវាចិន Merchants Group បាននិយាយថា នាវាដែលមានប្រវែង ១០៤.៤ម៉ែត្រ ទទឹង ១៨.៤ម៉ែត្រ នេះអាចដំណើរការបានក្នុងល្បឿនប្រហែល ២៨គីឡូម៉ែត្រ/ម៉ោង ដោយមានបរិមាណផ្ទុកសរុប ៧,៤០០តោន វាអាចផ្ទុកអ្នកដំណើរបានសរុប ២៥៥នាក់។

    លោក Hu Xianfu បាននិយាយទៀតថា នាវា​នេះនៅតែត្រូវការការធ្វើតេស្ត និងការដំឡើងឧបករណ៍មួយចំនួនទៀត ដែលនឹងត្រូវបញ្ចប់នៅខែកក្កដា មុនការដឹកជញ្ជូនទៅម្ចាស់របស់វាគឺ Sunstone Ships Inc ក្នុងខែកញ្ញា។ Sunstone ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនឈានមុខគេនៅលើពិភពលោកនេះផងដែរ ត្រូវបានគេឱ្យដឹងថា បានបញ្ជាទិញនាវាពីចិនចំនួន ១០គ្រឿង ដែលនេះវាបញ្ជាក់ឱ្យបានឃើញថា វាតំណាងឱ្យការគ្រប់គ្រងល្អបំផុតរបស់ចិននៅក្នុងវិស័យឧស្សាហកម្មផលិតនាវា៕

    អត្ថបទ៖ លីដា
    ប្រភព៖ xinhuanet

    Share This Post: