ទូតសុឆន្ទៈរបស់ CAMBODIA BEER ក្រុម LA CIMA CARTEL លួចបញ្ចេញអាល់ប៊ុមថ្មីឱ្យហ្វេនៗស្តាប់
- BY
- Naren
- December 20, 2023
(ភ្នំពេញ)៖ កាលពីថ្មីៗនេះ ក្រុមចម្រៀងរ៉េប LA CIMA CARTEL ដែលជាទូតសុឆន្ទៈរបស់ CAMBODIA BEER បានរៀបចំព្រឹត្តិការណ៍ពិសេសគឺ Listening Party សម្រាប់អាល់ប៊ុម “ARCHIVE” ជូនចំពោះ FALCONS ដែលជាឈ្មោះហ្វេនរបស់ខ្លួន ដើម្បីស្តាប់និងរាំលេងកំសាន្តជាមួយបទចម្រៀងថ្មីៗជាច្រើនបទដែលប្រុងនឹងចេញឆាប់ៗនេះ។


ក្នុងព្រត្តិការណ៍នោះផងដែរ ក៏មានកាផ្តល់កត្តិយសចូលរួមពីថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង, ក្រុមការងារ ខ្មែរ ប៊ែវើរីជីស និង FALCONS ជាច្រើនរូប ក្រោមការជ្រោមជ្រែងពីសំណាក់ CAMBODIA BEER យ៉ាងអស់ពីដៃក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំកំពូលជាមួយទូតសុឆន្ទៈរបស់ខ្លួន ដ៏ដូចជាបង្កើនភាពស្និទ្ធស្នាលរវាង LA CIMA CARTEL និង FALCONS។ ជាមួយនឹងពាក្យស្លោក «CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល» CAMBODIA BEER ពិតនាំ LA CIMA CARTEL ឱ្យកាន់តែជិត ឱ្យកាន់តែស្និទ្ធជាមួយ ហ្វេនៗ ជាមួយពិភពលោក។

លោក ស៊ីវ រិទ្ធី ស្ថាបនិក និងជានាយកគ្រប់គ្រង LA CIMA CARTEL បានថ្លែងថា៖ « LA CIMA CARTEL ជាក្រុមតារាចម្រៀងរ៉េបខ្មែរ មានបេះដូង និងឆន្ទៈខ្មែរពិតប្រាកដ ក្នុងការបង្កើត និងច្នៃប្រឌិតអ្វីជារបស់ខ្លួន ជារបស់ខ្មែរក្នុងការលើកស្ទួយវិស័យចម្រៀងសម័យរបស់ខ្មែរឱ្យកាន់តែខ្លាំង។ ខ្ញុំមានសេចក្តីរំភើបដែលមាន CAMBODIA BEER ជាអ្នកគាំទ្រយ៉ាងពេញទំហឹង ប្រៀបដូចជាមិត្តសិទ្ធស្នាល ដែលអាចបើកចិត្តនិយាយគ្នាបាន ប្រកៀកស្មាកាន់ដៃគ្នាជាប់ រួមដំណើរយ៉ាងជិតស្និទ្ធបំផុតដែលជំរុញឱ្យ LA CIMA CARTEL ទទួលបានភាពជោគជ័យឈានដល់កម្រិតថ្មីមួយទៀត។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនមានដើមទុនរឹងមាំ និងឈរជើងបានរាប់រយឆ្នាំតទៅមុខ ដែលអាចឱ្យ LA CIMA CARTEL ទទួលបាននូវឱកាសកាន់តែទូលំទូលាយ និងបញ្ចេញអស់សមត្ថភាពលើកកម្ពស់វិស័យសិល្បៈចម្រៀងនៅកម្ពុជាអោយដល់កំពូល។ នេះមានន័យថា យើងកំពុងតែរួមគ្នាធ្វើជាគំរូ (Role Model) ក្នុងការក៏សាងម៉ាកយីហោផលិតផលរបស់ខ្មែរ ទៅកាន់ពិភពលោក។»
តោះ! ចង់ដឹងថាអាល់ប៊ុម “ARCHIVE” មានបទចម្រៀងអ្វីខ្លះ កុំភ្លេចតាមដានទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER ទាំងអស់គ្នាសម្រាប់ព័ត៌មានថ្មីៗរបស់ LA CIMA CARTEL។
CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer





- Share This Post:






