ព័ត៌មានជាតិ

មន្រ្តីនគរបាលពាក់ស័ក្តិ៤ ម្នាក់ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ

BY
Khmernote Media
December 21, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា មន្រ្តីនគរបាលពាក់ស័ក្តិ៤ សួន តុសិត្យពិទូរ្យ អត្តលេខ ៧៩២១៧ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ប្រភពដដែលបានឱ្យបន្តទៀតថា មន្រ្តីនគរបាលរូបនេះ ធ្លាប់ត្រូវបានចាប់ខ្លួននៅខេត្តកំពត កាលពីដើមខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ រួមជាមួយបក្ខពួក ៩នាក់ផ្សេងទៀត ពាក់ព័ន្ធប្រើហិង្សាលើអ្នកចាក់សាំង និងគ្រឿងញៀនផងដែរ ដោយសារពេលសមត្ថកិច្ចឃាត់ខ្លួន សមត្ថកិច្ចឆែករកឃើញថ្នាំញៀនមួយចំនួន ៕

ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

Share This Post: