ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ តាមរយៈ QR Code ស្តង់ដា

BY
Khmernote Media
December 21, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួង ប្រកាសដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដែលមានដាក់ QR Code ស្តង់ដា ដែលពុំតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង និងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានតាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh»។

បេក្ខជនប្រឡងជាប់អាចទាក់ទងមន្ទីរអប់រំ យុវជន និងកីឡា ឬគ្រឹះស្ថានសិក្សាសាមី ដើម្បីទៅដកយកវិញ្ញាបនបត្របណ្ដោះអាសន្ន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ តទៅ ៕

-ថ្នាលផ្ទៀងផ្ទាត់ឯកសារ៖ https://verify.gov.kh/
-Telegram Bot ៖ https://t.me/TemporaryBacIICertificateBot

ប្រភព៖ MoEYS Cambodia

Share This Post: