អន្តរជាតិ

ថៃគ្រោងស្នើដាក់សំលៀកបំពាក់ប្រពៃណីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ

BY
Pheakdey
December 22, 2023

ថៃ៖ ក្រសួងវប្បធម៌ថៃគ្រោងនឹងស្នើដាក់សំលៀកបំពាក់ប្រពៃណីថៃក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ (Unesco) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ ការពិភាក្សាអំពីគម្រោងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសមួយស្តីអំពីសំលៀកបំពាក់ប្រពៃណី ដែលបានរៀបចំឡើងនៅឯមជ្ឈមណ្ឌលវប្បធម៌ថៃកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូនេះ។

បើតាមលោក Kowit Pakamar ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម៌បានបញ្ជាក់ថា សំលៀកបំពាក់ប្រពៃណីថៃមានលក្ខណៈខុសប្លែកពីសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសផ្សេងៗទៀត ពោលគឺមានលក្ខណៈដាច់ដោយឡែកតែម្នាក់ឯង ហើយត្រូវបានរចនាឡើងដោយឆ្លុះបញ្ចាំងពីសិល្បៈហត្ថកម្មក្នុងតំបន់យ៉ាងល្អទៀតផង។ រដ្ឋមន្ត្រីរូបនេះបានបន្តថា  ព្រោះលក្ខណៈពិសេសខាងលើនេះហើយទើបសំលៀកបំពាក់ប្រពៃណីថៃគួរតែត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ខណៈសំលៀកបំពាក់ប្រពៃណីថៃដែលស្ថិតក្នុងគម្រោងដាក់បញ្ចូលនោះគឺមានសំលៀកបំពាក់សម្រាប់មនុស្សស្រី ៨ប្រភេទធំៗ និងសម្រាប់មនុស្សប្រុសមាន ៣ប្រភេទធំៗ៕


អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: