ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នៅទីបំផុត! ជនល្មើស ព្រហ្ម វិចិត្រសុសក្ដា ដែលបើកឡាន Jeep បុកជនរងគ្រោះជាកីឡាករវៃសីជម្រើសជាតិ បានចូលមកសារភាពទោសកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ!

    BY Liny Chan December 23, 2023
    នៅទីបំផុត! ជនល្មើស ព្រហ្ម វិចិត្រសុសក្ដា ដែលបើកឡាន Jeep បុកជនរងគ្រោះជាកីឡាករវៃសីជម្រើសជាតិ បានចូលមកសារភាពទោសកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ!

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានក្នុងស្រុកមួយ នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ជនល្មើស ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ ដែលបើកឡាន Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 បុកជនរងគ្រោះជាកីឡាករវៃសីជម្រើសជាតិ ស្លាប់នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣​ នៅពេលនេះ បានចូលមកសារភាពទោសកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។

    ថ្លែងប្រាប់បណ្ដាញព័ត៌មាន ក្នុងស្រុកនៅមុននេះបន្ដិច លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកបើករថយន្ដឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់។

    លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងបែបនេះថា «ក្រុមគ្រួសារ និងសាមីខ្លួន បានមកប្រគល់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១១ព្រឹកនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ»។

    នៅចំពោះមុខនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំជនបង្ក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

    ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត

    Share This Post: