សង្គម

ធ្លាប់ឆ្ងល់ដែរទេថា ប្រហោងនេះគេប្រើសម្រាប់អ្វីនៅក្នុងប្រាសាទអង្គរវត្ត?

BY
Khmernote Media
March 20, 2019

ប្រាសាទអង្គរវត្តគឺជាប្រាសាទ ដែលសំបូរទៅដោយភាពអាថ៌កំបាង និងបង្កប់នូវអត្ថន័យ ក៏ដូចជាព័ត៌មានជាច្រើន ដែលអ្នកបុរាណវិទូ និងសាមញ្ញជនកំពុងតែចង់ដឹង និងស្វែងយល់ពីប្រាសាទបុរាណខ្មែរយើង។ មិនតែប៉ុណ្ណោះមនុស្សជាច្រើនតែងតែដាក់សំនួរមកថា ហេតុអ្វីបានជាមនុស្សជំនាន់មុនអាចសង់ប្រាសាទអង្គរវត្តបាន? ថ្ងៃនេះក្រុមការងារខ្មែរណូត នឹងបង្ហាញពីចំនុចមួយចំនួនអំពីប្រហោងបុរាណ ដែលគេតែងតែប្រទះឃើញនៅជុំវិញ និងក្នុងប្រាសាទអង្គរវត្ត។ តាមពិតទៅប្រហោង ដែលយើងឃើញនៅក្នុងប្រាសាទ​ គឺដូនតាយើងទុកវាសំរាប់បញ្ជៀសទឹកចេញពីប្រាសាទនៅពេល ដែលមានភ្លៀងធ្លាក់ សូម្បីតែនៅជាន់ទី២ និងជាន់បាកាណ ដែលយើងឃើញមានដូចជាអាងស្តុកទឹកក៏គេឃើញមានប្រហោង ឬផ្លូវទឹកសំរាប់បង្ហូរទឹកចេញផងដែរ។ បញ្ជាក់បន្ថែមផងដែរ នៅក្នុងប្រាសាទទាំងអស់ មិនទុកទឹកអោយមាននៅក្នុងប្រាសាទបានទេ ព្រោះវាអាចធ្វើអោយថ្មប្រាសាទពុកផុយ នេះបើតាមអ្នកជំនាញបកស្រាយ។

ម្យ៉ាងទៀត ប្រាសាទអង្គរវត្តគឹជាប្រាសាទ ដែលស្ថិតនៅក្នុងសភាពរឹងម៉ាំជាងគេនៅក្នុងតំបន់អង្គរ បើយើងធៀបទៅនឹងប្រាសាទដ៏ទៃទៀតនៅ ដោយសារប្រាសាទនេះមានប្រព័ន្ធល្អ ព្រោះប្រាសាទទាំងអស់ត្រូវការទឺក ដើម្បីជួយចិញ្ចឹមគ្រិះប្រាសាទអោយរឹងម៉ាំ និងឈរបានរហូតមកដល់សព្វថ្ងៃនេះ។ ជាព័ត៌មានបន្ថែម ប្រាសាទអង្គរវត្តមានអាយុប្រហែល ៩០០វស្សា ដែលបានកសាងឡើងនៅក្នុងដើមសតវត្សទី ១២ ១១១៣ ដោយព្រះបាទសរ្យវរ្ម័នទី២ សំរាប់ឧទិ្ទសដល់ព្រះសេវៈក្នុងសាសនាហិនឌូ។ ហើយយើងសង្ឃឹមថាព័ត៌មានទាំងនេះនឹងមានប្រយោជន៍ដល់ប្រជាជនយើងអោយបានដឹង មុននឺងចង់ទៅទស្សនាប្រាសាទក្នុងតំបន់អង្គរ៕

អត្ថបទ៖ សុគុណា

Share This Post: