ទីក្រុងប៉េកាំងបានកត់ត្រាសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យយូរបំផុត ខណៈនៅភាគខាងជើងប្រទេសចិនសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ -៤០អង្សាសេ
- BY
- Pheakdey
- December 25, 2023
ចិន៖ សីតុណ្ហភាពនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនបានធ្លាក់ចុះក្រោមសូន្យអង្សាសេក្នុងរយៈពេលដ៏យូរបំផុតមិនធ្លាប់មានបើគិតចាប់តាំងពីឆ្នាំ ១៩៥១មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៥ ខែធ្នូនេះ។ បើតាមអាជ្ញាធរឧតុនិយមចិនបានបញ្ជាក់ថា រយៈពេលដែលសីតុណ្ណភាពនៅក្នុងទីក្រុងប៉េកាំងបានធ្លាក់ចុះក្រោមសូន្យនោះគឺមានចំនួនសរុប ៣០០ម៉ោង។
ប្រភពខាងលើបានបន្តថា សីតុណ្ហភាពនៅក្នុងទីក្រុងប៉េកាំងបានធ្លាក់ចុះក្រោមសូន្យអង្សាសេចាប់តាំងតែពីយប់ថ្ងៃទី ១១ ខែធ្នូម្លេះ ហើយសីតុណ្ហភាពក៏បានឡើងខ្ពស់ផុតពីសូន្យវិញកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ចំពោះសីតុណ្ហភាពដែលបានធ្លាក់ចុះក្រោមសូន្យនោះទៀតសោធគឺមានឡើងមានចុះទៅតាមថ្ងៃនិងតាមតំបន់ផ្សេងៗគ្នា ខណៈជាមធ្យមគឺសីតុណ្ហភាពមានកម្រិត -១០សង្សាសេ។ ដោយឡែកសម្រាប់នៅតំបន់ភាគខាងជើងប្រទេសចិនវិញក៏បានកត់ត្រានូវកម្រិតសីតុណ្ហភាពទាបបំផុតមិនធ្លាប់មានផងដែរ ពោលគឺសីតុណ្ហភាពកាលពីសប្តាហ៍មុនបានចុះត្រជាក់រហូតដល់ -៤០អង្សាសេឯណោះ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






