ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តកែច្នៃបំពង់ស៊ីម៉ាំង បង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ម្ចាស់យកមកអប់រំ និងណែនាំឱ្យដោះស៊ីម៉ាំងចេញ

    BY Khmernote Media December 26, 2023
    រថយន្តកែច្នៃបំពង់ស៊ីម៉ាំង បង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ម្ចាស់យកមកអប់រំ និងណែនាំឱ្យដោះស៊ីម៉ាំងចេញ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធរាជធានីភ្នំពេញ បានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាក Mercedes CLA 45 ពណ៌ស(បិទស្កុត ពណ៌ត្រួយចេក) ស្លាកលេខ 2BR-9829 បំពាក់បំពង់ស៊ីម៉ាំងកែច្នៃ បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើការឃាត់ម្ចាស់មកអប់រំ កាលពីវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវ២៦៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

    បន្ទាប់ពីបានអប់រំរួច អាវុធហត្ថខណ្ឌទួលគោក បានណែនាំម្ចាស់រថយន្ត ឲ្យដោះបំពង់ស៊ីម៉ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៉ាំងធម្មតាវិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណៈជនតទៅទៀត ទើបប្រគល់រថយន្តអោយត្រលប់ទៅវិញ៕

    ប្រភព៖ Phnom Penh Gendarmerie

    Share This Post:
    MPO4D jitutoto mpo4d Mpoplay