ប្រជានេសាទគំរូនៅឃុំប្រឡាយមាស នេសាទបានត្រីគល់រាំង ១ក្បាល រួចបានប្រគល់ឱ្យមន្ត្រីជលផលលែងទៅក្នុងទន្លេវិញ
- December 26, 2023
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នៅថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ប្រជានេសាទឈ្មោះ សុខ ជ្រុយ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិក្រងផ្តឹល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោកនេសាទ បានត្រីគល់រាំងមួយក្បាលដែលជាប្រភេទត្រីកំពុងរងគ្រោះថ្នាក់បំផុត និងជាត្រីតំណាងអត្តសញ្ញាណជាតិ នៅវេលាម៉ោង ៧ព្រឹក នៅចំណុចវាលភក់ ក្នុងភូមិសាស្រ្តភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រើដោយឧបករណ៍លប។ ត្រីនេះមានទំងន់ ៨,៥គីឡូក្រាម និងប្រវែង០,៦៥ម៉ែត្រ។ បន្ទាប់មកលោកបានរាយការណ៍មកជំនាញជលផលដើម្បីលែងត្រីនេះចូលដែននេសាទវិញ៕


ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKPទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






