ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា បង្ហាញគោលបំណងសាងសង់រូបចម្លាក់២ គឺលោកវេជ្ជបណ្ឌិត «Beat Richner» និងសត្វដំរីឈ្មោះ «សំបូរ» នៅរមណីយដ្ឋានភ្នំជុំសែនរីករាយ

BY
Khmernote Media
December 26, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលជាស្ថាបនិកកសាងតំបន់ទេសចរណ៍ និងមូលដ្ឋានបណ្តុះបណ្តាលមន្រ្តីអាវុធហត្ថភ្នំជុំសែនរីករាយ បានបង្ហាញគោលបំណងសាងសង់រូបចម្លាក់២ គឺលោក​វេជ្ជ​បណ្ឌិត Beat Richner ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និងរូបសត្វដំរីឈ្មោះ «សំបូរ» នៅរមណីយដ្ឋានភ្នំជុំសែនរីករាយ។

តាមរយៈខ្លឹមសារបង្ហោះរបស់ នាយឧត្តមសេនីយ៍ សៅ សុខា បានសរសររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំមានគំនិតចង់ស្ថាបនារូបចម្លាក់តួរអង្គទាំងពីរនេះនៅរមណីយដ្ឋានភ្នំជុំសែនរីករាយ។ ដែលខ្ញុំកំពុងដឹកនាំកសាងក្នុងន័យផ្តល់គុណតម្លៃមនុស្ស និងសត្វដែលបានប្រើប្រាស់ជីវិតដើម្បីបម្រើមនុស្សជាតិទុកជាអនុស្សាវរីយ៍ផង និងជាការរួមចំណែកអប់រំដើម្បីការពារបរិស្ថានផង តើបងប្អូនគាំទ្រ និងចូលរួមជាមួយខ្ញុំដែរឬទេ?» បន្ទាប់ពីបានបង្ហោះខ្លឹមសារយ៉ាងដូច្នេះរួច គឺឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលទៅខមិនគ្រាំទ្រយ៉ាងពេញទំហឹង និងសប្បាយរីករាយក្រៃលែង នៅគំនិតផ្ដួចផ្ដើមនេះផងដែរ ៕

ប្រភព៖ G Sao Sokha

Share This Post: