ព្យុះបោកបក់មួយមេនៅអូស្រ្តាលីបណ្តាលឲ្យមានពលរដ្ឋ ៦នាក់បាត់បង់ជីវិត និង៣នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- December 27, 2023
អូស្រ្តាលី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតក្រោយមានរន្ទះនិងព្យុះបោកបក់យ៉ាងខ្លាំងនៅតំបន់ភាគខាងកើតនៃប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៧ ខែធ្នូនេះ។ បើតាមអាជ្ញាធរអូស្ត្រាលីបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានជនរងគ្រោះជាក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ផងដែរ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតហើយគឺគិតត្រឹមពេលនេះនៅមានមនុស្សចំនួន ៣នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់កំពុងត្រូវបានដាក់ពង្រាយដើម្បីស្វែងរកពួកគេ។ គួរបញ្ជាក់ជូនថា ព្យុះភ្លៀងបានផ្តើមវាយប្រហារប្រទេសអូស្រ្តាលីតាំងតែពីថ្ងៃទី២៥ ខែធ្នូម្លេះ ពោលគឺចំថ្ងៃដែលពលរដ្ឋអូស្រ្តាលីកំពុងរៀបចំអបអរពិធីបុណ្យណូអែល ហើយបើតាមការព្យាករណ៍គឺកម្លាំងរបស់ព្យុះនឹងថយចុះទៅវិញនៅចុងសប្តាហ៍នេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






