ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក បញ្ជាក់ថា កម្ពុជាបន្តទទួលរងឥទ្ធិពលខ្យល់មូសុងបក់ពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែធ្នូ

    BY Khmernote Media December 28, 2023
    ក្រសួងធនធានទឹក បញ្ជាក់ថា កម្ពុជាបន្តទទួលរងឥទ្ធិពលខ្យល់មូសុងបក់ពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែធ្នូ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

    ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣៖

    ១-តំបន់វាលទំនាប៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។

    ២-តំបន់ខ្ពង់រាប៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។

    ៣-តំបន់មាត់សមុទ្រ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
    ⁃ រលកសមុទ្រមានកម្ពស់ពី០,៧៥-១,២៥ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay