បច្ចេកវិទ្យា

កុំជោរជាមួយក្រុមហ៊ុន Motorola! ស្ងាត់ៗចង់បង្កើតឧបករណ៍ VR សម្រាប់ស្មាតហ្វូនខ្លួនដែរ…

BY
Khmernote Media
March 10, 2018

ក្រុមហ៊ុន Motorola បានដាក់បញ្ចូលគ្នានូវជម្រើសគ្រឿងអេឡិចត្រូនិច Moto Mod សម្រាប់ស្មាតហ្វូនរបស់ខ្លួន ដែលមានចាប់ពីឧបករណ៍បំពងសម្លេង Alexa រហូតដល់ Instant Camera។ ដូចនេះ ពេលវេលាប្រហែលជាដល់ហើយដែលក្រុមហ៊ុននេះ នឹងផលិតឧបករណ៍ VR បន្ថែមទៀតសម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូនខ្លួនដែរ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយគេហទំព័រ VentureBeat ជាមួយនឹងលោក Evan Blass ដែលគេស្គាល់ថាជាបុគ្គលជំនាញផ្នែកបែកធ្លាយពត៌មានបច្ចេកវិទ្យាផ្សេងៗ។ ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងច្បាស់ពីពត៌មានជាក់លាក់នៅឡើយទេ ហើយសម្រាប់កាលបរិច្ឆេតនៃការចេញលក់ក៏យើងនៅមិនទាន់ដឹងដូចគ្នាដែរ។

យោងតាមរូបភាពរបស់ឧបករណ៍ VR នេះ យើងអាចសង្កេតឃើញនូវកាមេរ៉ាធំមួយបង្ហាញខ្លួននៅខាងក្រៅតែម្ដង ហើយវាពិតជាចម្លែកមែនទែន។ ដោយឡែក សម្រាប់ឧបករណ៍ VR របស់ក្រុមហ៊ុនដទៃទៀតតែងមានរចនាបទខុសៗគ្នា ដូចនេះសម្រាប់លើកនេះ ក៏មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ។

https://twitter.com/evleaks/status/972164530309607424

Fu

ប្រភព៖ theverge

Share This Post: