រញ្ជួយដីជប៉ុនបានបណ្តាលឲ្យមនុស្ស ៦នាក់បាត់បង់ជីវិត និងរាប់ពាន់គ្រួសារកំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់
- BY
- Pheakdey
- January 2, 2024
ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២ ខែមករានេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតហើយមានអគារជាច្រើនកន្លែងត្រូវបានរាយការណ៍ថា បានដួលរលំនិងរងនូវការខូចខាតទាំងស្រុងតែម្តង។

គួររម្លឹកជូនថា គ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសជប៉ុននេះគឺបានផ្តើមកើតឡើងតាំងតែពីល្ងាចម្សិលមិញម្លេះដោយគ្រោះរញ្ជួយដីមានកម្រិតរហូតដល់ ៧,៦រ៉ិចទ័រ។ បើតាមអាជ្ញាធរជប៉ុនបានព្រមានថា គ្រោះរញ្ជួយដីខាងលើនេះអាចបណ្តាលឲ្យមានរលកយក្សស៊ូណាមីវាយប្រហារនៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួនផងដែរ ដូចនេះអាជ្ញាធរបានណែនាំឲ្យពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះមួយចំនួនត្រូវធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពមួយរយៈសិន ខណៈគិតត្រឹមពេលនេះមានពលរដ្ឋរាប់ពាន់គ្រួសារកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






