កុំចេះតែហ៊ាន! ឃាត់ខ្លួនបុរសម្នាក់ យកមកវាស់កំពស់នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្ទាប់ពីវាតទីលើឆ្នេរសាធារណៈ ដាក់តុទារលុយភ្ញៀវទេសចរ រហូតដល់ ៣ម៉ឺនរៀល
- January 2, 2024
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បុរសម្នាក់ត្រូវបានឃាត់ខ្លួន យកមកវាស់កំពស់ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្ទាប់ពីបានវាទទីលើឆ្នេរសាធារណៈ ដាក់តុ ទារលុយពីភ្ញៀវទេសចរ រហូតដល់ ៣ម៉ឺនរៀល។

តាមរយៈខ្លឹមសារបង្ហោះរបស់ ឯកឧត្តម គួច ចំរើន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «កុំឈ្លើយ ប្រាប់ហើយថា កុំវាទទី លើឆ្នេរសាធារណៈ បុរសម្នាក់នឹងដាក់តុ ទារលុយភ្ញៀវ រហូតដល់ ៣ម៉ឺនរៀល យកមកវាស់កំពស់ម្ដងមើល រួចធ្វើតេស្ត វិជ្ជមាន សារធាតុញៀនទៀត យកទៅមណ្ឌលបន្សាបគ្រឿងញៀនបន្ត។ អរគុណ ប្រិយមិត្ត រាយការណ៍មក» ។ បន្ទាប់ពីបានបង្ហោះយ៉ាងដូច្នេះរួច ឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលទៅខមិនគាំទ្រយ៉ាងពេញទំហឹង នូវចំណាត់ការនេះ ជាពិសេសក៏មានបងប្អូនបានសំណូមពរឱ្យ ឯកឧត្តម ចាត់វិធានការទៅលើអ្នកចតរថយន្ដដែលគ្មានសណ្ដាប់ធ្នាប់ដូចគ្នាផងដែរ ៕



ប្រភព៖ គួច ចំរើន/KuochChamroeun
- Share This Post:






