អន្តរជាតិ
ទោះបាត់ពីពិភពលោកនេះក្តី ប៉ុន្តែ Stan Lee នៅតែបន្តមានវត្តមានក្នុងខ្សែភាពយន្ត២បន្ងែមទៀតរបស់ Marvel
BY autoadmin
March 14, 2019
លោក Kevin Feige នាយករបស់ Marvel Studios បានប្រាប់ឱ្យដឹងថា លោក Stan Lee អតីតសហស្ថាបនិក Marvel Comics នឹងដើរតួជា Cameo ឬសម្តែងនៅក្នុងរឿង Marvel ចំនួន ២ គឺ The Avengers: Endgame និង Spider-Man: Far From Home ។
លោក Stan Lee បានទទួលមរណភាពក្នុងវ័យ ៩៥ឆ្នាំ កាលពីថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំមុន ហើយស្នាដៃរបស់គាត់ត្រូវបានគេស្គាល់តាមរយៈតួអង្គដូចជា៖ Spider-Man, the X-Men, Iron Man, Thor, Hulk, Fantastic Four, Black Panther, Daredevil, Doctor Strange, Scarlet Witch និង Ant-Man ដែលសុទ្ធតែជាកំពូលវីរជនរបស់ Marvel Universe ៕


អត្ថបទ៖ លីដា
ប្រភព៖ nme