អន្តរជាតិ

អ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ៣០នាក់ ខណៈ ៥០០នាក់កំពុងជាប់នៅក្នុងចំណតរថយន្តមិនអាចចេញទៅណារួចព្រោះបញ្ហាបាក់ដី

BY
Pheakdey
January 2, 2024

ជប៉ុន៖ តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុនបានបន្តកើនឡើងរហូតដល់ ៣០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃទី២ ខែមករា។ តួលេខអ្នកស្លាប់ខាងលើនេះអាចមិនមែនជាតួលេខចុងក្រោយឡើយ ដ្បិតប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។

នៅចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរជប៉ុនបានដាក់ពង្រាយកងយោធា ក្រុមអ្នកសង្គ្រោះបន្ទាន់ ក្រុមអ្នកពន្លត់អគ្គីភ័យរាប់ពាន់នាក់ដើម្បីត្រៀមចាំជួយជម្លៀសពលរដ្ឋទៅកាន់កន្លែងមានសុវត្ថិភាព។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា អាកាយដ្ឋាន Noto ដែលស្ថិតនៅក្នុងអាណាខេត្ត Ishikawa ត្រូវបានបិទជាបន្ទាន់ ហើយផ្លូវរត់ភ្លើង សាឡាង និងផ្លូវមួយចំនួនឆ្ពោះទៅកាន់តំបន់មួយនេះក៏ត្រូវបានកាត់ផ្តាច់ដែរ ខណៈគិតត្រឹមពេលនេះគឺនៅមានពលរដ្ឋជប៉ុនប្រមាណជា ៥០០នាក់ដែលកំពុងនៅជាប់នៅក្នុងចំណតរថយន្តនៅតាមទីតាំងផ្សេងៗគ្នាជាច្រើនកន្លែងព្រោះតែមានការបាក់ស្រុតដីយ៉ាងឆាប់រហ័សដែលជាឧបសគ្គមិនឲ្យពួកគេអាចចេញទៅណារួច៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: