ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិននោះទេ
BY Liny Chan
January 2, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិនដូចអ្វីដែលផេក Cambodia Daily Khmer បានបង្ហោះនោះទេ។

លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) នៅរសៀលថ្ងៃអង្គារ ទី០២ ខែមករានេះ បានច្រានចោលព័ត៌មានថា មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិនដូចអ្វីដែលផេក Cambodia Daily Khmer បានបង្ហោះនោះទេ ដោយមន្ត្រីអាជ្ញាធរអប្សរាបានបញ្ជាក់ថា ទីតាំងដែលប្រជាពលរដ្ឋបានចាកចេញកំពុងត្រូវបានគេដាំដើមឈើ និងស្មៅ ដើម្បីបង្កើនសោភ័ណភាព។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ ៕

ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit