តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ៦២នាក់
- BY
- Pheakdey
- January 3, 2024
ជប៉ុន៖ តួលេខអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុនបានបន្តកើនឡើងរហូតរហូតដល់ ៦២នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី៣ ខែមករានេះ។ ក្រោយបញ្ហារញ្ជួយដីហាក់បានស្ងប់ស្ងាត់ទៅវិញ នៅពេលនេះអាជ្ញាធរជប៉ុនកំពុងប្រឈមនឹងបញ្ហាមួយផ្សេងទៀតគឺធានាសុវត្ថិភាពក្រុមពលរដ្ឋរងគ្រោះដែលនៅរស់រានមានជីវិត។

ប្រភពខាងលើបានបន្តថា បញ្ហាចម្បងៗមួយចំនួនដែលកំពុងបង្កការគំរាមគំហែងដល់ក្រុមពលរដ្ឋនៅតំបន់រងគ្រោះនាពេលនេះមានដូចជា អាកាសធាតុបានចុះត្រជាក់ខ្លាំង ដែលអាចបង្កបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរចំពោះក្រុមពលរដ្ឋដែលបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈពលរដ្ឋដែលមិនបានធ្វើការជម្លៀសវិញខ្លួនក៏កំពុងប្រឈមនឹងបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សផងដែរ ដ្បិតនៅក្នុងតំបន់កើតហេតុកំពុងមានធ្លាក់យ៉ាងខ្លាំង។ ក្រៅតែពីប្រឈមនឹងបញ្ហាចម្បងទាំងនេះអាជ្ញាធរជប៉ុន ក៏ត្រូវដោះស្រាយបញ្ហាសង្គមយ៉ាងច្រើនផងដែរ ដូចជាជួសជុលផ្លូវ ស្ពាន អគារ ដែលបានរងនូវការខូចខាត និងសាងសង់ផ្ទះមួយចំនួនជូនប្រជាពលរដ្ឋវិញផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






