ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ៩២នាក់ ខណៈ ២៤២នាក់កំពុងបាត់ខ្លួន

    BY Pheakdey January 5, 2024
    អ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ៩២នាក់ ខណៈ ២៤២នាក់កំពុងបាត់ខ្លួន

    ជប៉ុន៖ ៥ថ្ងៃក្រោយកើតមានហេតុការណ៍រញ្ជួយដី អាជ្ញាធរជប៉ុនបានរកឃើញសាកសពជនរងគ្រោះចំនួន ៩២នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមករា។ តួលេខអ្នកស្លាប់អាចបន្តកើនឡើងផងដែរ ដ្បិតពេលនេះនៅមានពលរដ្ឋចំនួន ២៤២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។

    ប្រតិបត្តិការណ៍ស្វែងជនរងគ្រោះនៅក្រោមគំនរបាក់បែកនៅតែបន្តធ្វើឡើង ខណៈអ្នកដែលនៅរស់រានមានជីវិតក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ផងដែរ។ តួយ៉ាងមុននេះបន្តិចមានស្រ្តីចំណាស់ចំនួន ២នាក់ត្រូវគេជួយសង្គ្រោះចេញពីគំនរបាក់បែកក្រោយបានជាប់នៅក្រោមនោះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយឡែកចំពោះអ្នករងរបួសវិញគឺគិតត្រឹមពេលនេះមានពលរដ្ឋរងរបួសចំនួន ៣៣០នាក់ ដែលកំពុងស្ថិតក្រោយការព្យាបាលនៅក្នុងមន្ទីរពេទ្យ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: