រថភ្លើងបុកគ្នានៅឥណ្ឌូនេស៊ីបណ្តាលឲ្យមនុស្ស ៤នាក់បាត់បង់ជីវិត និង ២២នាក់រងរបួស
- BY
- Pheakdey
- January 5, 2024
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រថភ្លើងបុកគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមករានេះ។ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅក្នុងខេត្ត Java ដែលស្ថិតនៅប៉ែកខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។

បើតាមលោក Mohamad Risal Wasal ដែលជាអគ្គនាយកនៃក្រសួងដឹកជញ្ជូនទទួលបន្ទុកផ្នែករថភ្លើងបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំង ៤នាក់នោះគឺមានជនរងគ្រោះចំនួន ២នាក់ជាប្រតិបត្តិកររបស់រថភ្លើង ខណៈ ២នាក់ទៀតគឺជាអ្នកដំណើរ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ មានអ្នកដំណើរចំនួន ២២នាក់ផ្សេងទៀតបានរងរបួស ខណៈអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងទៅកាន់កន្លែងកើតហេតុដើម្បីនាំយកអ្នករងរបួសទាំងអស់នោះមកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






