ថៃរំពឹងទទួលបានភ្ញៀវទេសចរចិន ៨លាននាក់តាមរយៈកិច្ចព្រមព្រៀងលើកលែងទិដ្ឋការ
- BY
- Pheakdey
- January 6, 2024
ថៃ៖ ប្រទេសថៃបានដាក់ការរំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរមកពីប្រទេសចិនចំនួន ៨លាននាក់នៅក្នុងឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃសុក្រ ទី៥ ខែមករានេះ។ ការព្យាករណ៍អំពីចំនួនភ្ញៀវទេសចរនេះត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលនៃប្រទេសថៃនិងរដ្ឋាភិបាលនៃប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋការរវាងពលរដ្ឋនៃប្រទេសទាំង២ កាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ជូនថា កិច្ចព្រមព្រៀងលើកលែងទិដ្ឋការខាងលើនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃខែមីនាខាងមុខនេះតទៅ ហើយនៅក្នុងអំឡុងពេលនេះនៃការអនុវត្តកិច្ចព្រមព្រៀងនេះគឺពលរដ្ឋចិនអាចធ្វើដំណើរមកកាន់ប្រទេសថៃដោយមិនចាំបាច់ធ្វើការស្នើសុំទិដ្ឋការជាមុននោះទេ ខណៈពលរដ្ឋថៃក៏ទទួលបានសិទ្ធពិសេសដូចនេះផងដែរពេលចង់ធ្វើដំណើរទៅកាន់ប្រទេសចិន។ សូមរម្លឹកជូនថា កាលពីឆ្នាំកន្លងទៅប្រទេសថៃបានទទួលភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ២៨លាននាក់ក្នុងនោះមានភ្ញៀវទេសចរចិនចំនួន ៣,៥១លាននាក់ ខណៈមុនពេលមានវិបត្តិរាតត្បាតជំងឺកូវីដ-១៩ថៃធ្លាប់ទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់ ៣៩លាននាក់ហើយនោះមានភ្ញៀវទេសចរចិនចំនួន ១១លាននាក់ផងដែរ៕
អត្ថបទ៖ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






