ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វគោមួយក្បាលត្រូវបានគេប្រទះឃើញជាប់នៅលើដើមឈើកម្ពស់ ២ម៉ែត្រនៅភាគខាងត្បូងប្រទេសថៃ

    BY Pheakdey January 8, 2024
    សត្វគោមួយក្បាលត្រូវបានគេប្រទះឃើញជាប់នៅលើដើមឈើកម្ពស់ ២ម៉ែត្រនៅភាគខាងត្បូងប្រទេសថៃ

    ថៃ៖ សត្វគោមួយក្បាលត្រូវបានគេប្រទះឃើញជាប់នៅលើដើមឈើដ៏ខ្ពស់មួយដើម ខណៈសត្វគោមួយក្បាលនោះបានងាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា​ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងតំបន់ Yala ភាគខាងត្បូងនៃប្រទេសថៃ។

    ប្រភពខាងលើបានបន្តថា កាលពីសប្តាហ៍កន្លងទៅនេះតំបន់ខាងលើបានទទួលរងការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរមួយ ដែលបណ្តាលឲ្យមានទឹកហូរគួចយកសត្វចិញ្ចឹមជាច្រើនក្បាលពីសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋទៅកាន់តំបន់វាលទំនាបនិងតំបន់ព្រៃផងដែរ។ ជាក់ស្តែងសត្វគោមួយក្បាលដែលត្រូវជាប់នៅលើដើមឈើកម្ពស់ ២ម៉ែត្រខាងលើនេះ គឺជាសត្វគោមួយក្បាលនៅក្នុងចំណោមសត្វគោ ១៨ក្បាលដែលត្រូវហូរតាមទឹកក្នុងអំឡុងពេលមានទឹកជំនន់និងបានហូរទៅជាប់នៅចន្លោះដើមឈើ ហើយក្រោយពេលទឹកស្រកអស់វិញក៏នៅបន្តជាប់លើដើមឈើនោះតែម្តង៕

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz

    Share This Post: