អន្តរជាតិ

តំបន់ភាគខាងត្បូងហ្វីលីពីនបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៧រ៉ិចទ័រ

BY
Pheakdey
January 9, 2024

ហ្វីលីពីន៖ តំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីនបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីមួយប្រាវនៅព្រឹកថ្ងៃអង្គារ ទី៩ ខែមករានេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ បើតាមវិទ្យាស្ថានភូគព្ភសាស្ត្រអាមេរិកបានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះបានកើតឡើងក្នុងកម្រិត ៦,៧រ៉ិចទ័រ ដែលជាកម្រិតរញ្ជួយដ៏ខ្ពស់មួយផងដែរ។

ប្រភពខាងលើបានបន្តថា គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងជម្រៅដី ៧០គីឡូម៉ែត្រ និងបានកើតឡើងនៅក្នុងទីតាំងដែលមានចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុង Sarangani ដែលស្ថិតនៅកោះ Mindanao ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយរបស់ហ្វីលីពីន។ យ៉ាងណាក្តីអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ហេតុការណ៍រញ្ជួយកាលពីព្រឹកមិញនេះមិនបានបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋហ្វីលីពីនឡើយ ហើយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏មិនបានរងនូវការខូចខាតដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: