ព័ត៌មានជាតិ

ត្រៀមៗ! ពិធីចុះចាប់ត្រីតាមបែបបុរាណ ក្នុងបឹងត្រពាំងក្រម ខេត្តត្បូងឃ្មុំ នឹងធ្វើឡើងនៅដើមខែកុម្ភៈខាងមុខនេះ

BY
Khmernote Media
January 9, 2024

ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលឃុំជាំក្រវៀន បានចេញសេចក្ដីជូនដំណឹង ស្ដីពី ពិធីចុះចាប់ត្រីបែបបុរាណ នៅក្នុងបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

រដ្ឋបាលឃុំជាំក្រវៀន មានកិត្តិយសសូមគោរពជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ មេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩៖០០ នាទីព្រឹក តទៅ នៅក្នុបរិវេណ បឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ជំទាវ ។

កម្មវិធី៖
-ម៉ោង ៩៖០០នាទី ជួបជុំភ្ញៀវកិត្តិយស ប្រិយមិត្តជិតឆ្ងាយ នៅក្នុបរិវេណបឹងត្រពាំងក្រម
-ម៉ោង ៩៖៣០នាទី គណៈអធិបតី និងសហការី អញ្ជើញមកដល់
-ម៉ោង ៩៖៤៥នាទី ប្រសាសន៍សំណេះសំណាលរបស់ឯកឧត្តមគណៈអធិបតី
-ម៉ោង ១០៖១៥នាទី ចាប់ផ្តើមចុះក្នុងបឹងត្រពាំងក្រម ដំណើរការចាប់ត្រី តាមបែបបុរាណ ឧបករណ៍សម្រាប់ចាប់ត្រី រួមមាន អង្រុត ឈ្នាង ត្រក ក្អុះ ក្រៅពីឧបករណ៍ទាំងនេះមិនអនុញ្ញាត

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ អញ្ជើញចូលរួមតាមកាលបរិច្ឆេទ និងទីកន្លែងខាងលើ ដោយមេត្រីភាព ៕

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្រវៀន

Share This Post: