ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលព្រហ្មទណ្ឌ បង្ក្រាបជនសង្ស័យ២នាក់ភ្លាមៗ ក្រោយឆក់ទូរស័ព្ទជនរងគ្រោះ នៅខណ្ឌចំការមន

    BY Khmernote Media January 10, 2024
    កម្លាំងនគរបាលព្រហ្មទណ្ឌ បង្ក្រាបជនសង្ស័យ២នាក់ភ្លាមៗ ក្រោយឆក់ទូរស័ព្ទជនរងគ្រោះ នៅខណ្ឌចំការមន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២១៖០០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវលេខ៤៦៤ ក្នុងសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។

    ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញនឹង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចម្តុំផ្សារទួលសង្កែ នឹងបន្តប្រដេញបាន០១នាក់ទៀត នៅចំនុចផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួមមាន៖

    *ទី១៖ ឈ្មោះ ហៃ ម៉េងឡាយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះម្តុំឈូកវ៉ាទី១ ។
    *ទី២៖ឈ្មោះ គង់ សុវណ្ណារិទ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវមិនចាំ ម្តុំថ្នល់រទេះភ្លើង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    សម្ភារដកហូតមាន៖ ម៉ូតូស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IO-2449(របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក IPhone 13 Pro Max។

    បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ ដោយឡែក ទូរស័ព្ទបានប្រគល់ជូនជនរងគ្រោះវិញ៕

    ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay