ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បណ្ដេញនាយទាហាន ២រូបទៀត ចេញពីក្របខ័ណ្ឌ ដោយសារពាក់ព័ន្ធសារធាតុខុសច្បាប់
BY Khmernote Media
January 17, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេច លុបឈ្មោះ នាយទាហាន ០២រូប ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្រេច លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖
១-វរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាស មូលដ្ឋានសមុទ្រ កងទ័ពជើងទឹក
២-វរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
មូលហេតុ៖ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ៕
