ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំធ្វើតេស្តពិនិត្យទឹកនោម រកសារធាតុខុសច្បាប់ ចំពោះថ្នាក់ដឹកនាំ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន រហូតដល់មន្ត្រី

    BY Khmernote Media January 18, 2024
    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំធ្វើតេស្តពិនិត្យទឹកនោម រកសារធាតុខុសច្បាប់ ចំពោះថ្នាក់ដឹកនាំ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន រហូតដល់មន្ត្រី

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ យោងតាមសេចក្ដីជូនដំណឹងរបស់ នាយកដ្ឋានរដ្ឋបាល បានឱ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំធ្វើតេស្តពិនិត្យទឹកនោម រកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន រហូតដល់មន្ត្រី នៅថ្ងៃទី១៨-១៩-២០ ខែមករា ឆ្នាំ២០២៤។

    ដើម្បីពង្រឹងការអនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំធ្វើតេស្តពិនិត្យទឹកនោមរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន រហូតដល់មន្ត្រី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩-២០ ខែមករា ឆ្នាំ២០២៤។

    ជាមួយគ្នានេះ អគ្គនាយកដ្ឋាន តម្រូវថ្នាក់ដឹកនាំចាប់ពីអនុប្រធាននាយកដ្ឋាន រហូតដល់មន្ត្រី ត្រូវចូលរួមធ្វើតេស្តរកសារធាតុញៀនទាំងអស់ហាមអវត្តមាន។ ករណីដែលថ្នាក់ដឹកនាំ និងមន្ត្រីដែលអាក់ខាន ពុំបានចូលរួមតេស្ត ស្នើឱ្យនាយកដ្ឋានជំនាញ បញ្ជាក់អំពីមូលហេតុឱ្យបានច្បាស់លាស់។

    ក្នុងន័យនេះ នាយកដ្ឋានរដ្ឋបាល-សរុប ស្នើសុំ ឯកឧត្ដម លោកប្រធាននាយកដ្ឋាន ផ្សព្វផ្សាយ ដល់ថ្នាក់ដឹកនាំចាប់ពីអនុប្រធាននាយកដ្ឋាន រហូតដល់មន្ត្រី ចូលរួមធ្វើតេស្តរកសារធាតុញៀន ដូចមានតារាង បែងចែកកាលបរិច្ឆេទ និងទីកន្លែងធ្វើតេស្តជូនភ្ជាប់មកជាមួយ ៕

    ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay