គាស់គីឡូអ្នកស្នេហាឡាននៅកម្ពុជា! ព្រឹត្តិការណ៍ Rev Up Beyond Supercar Cambodia នឹងមានឡានស្ព័រទំនើបៗ ប្រណីតៗលំដាប់ពិភពលោករាប់រយគ្រឿង មកបង្អួតគ្នា នៅជីប ម៉ុង ថៅវើ
- BY
- Naren
- January 18, 2024
(ភ្នំពេញ)៖ ជាដំណឹងគួរឱ្យរំភើប ដោយនៅដើមឆ្នាំ២០២៤នេះ នឹងមានព្រឹត្តិការណ៍ជួបជុំអ្នកស្រលាញ់ឡានស្ព័រ ឡានប្រណិតលំដាប់ពិភពលោកនៅកម្ពុជា ដោយក្រុមហ៊ុន ជីប ម៉ុង បានប្រកាសនូវការរៀបចំព្រឹត្តិការណ៍ Rev Up Beyond Supercar Cambodia។
កម្មវិធីប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់លោកឧកញ៉ា លាង ពៅ (ភីធើរ) និង លោកជំទាវ លី សុខឆេង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត ដែលបានធ្វើឡើងនៅ the winds rooftop bar & lounge។

យោងតាមប្រសាសន៍របស់លោកឧកញ៉ា លាង ពៅ (ភីធើរ) ក្រោយពីព្រឹត្តិការណ៍ Beyond Super Car ដែលបានរៀបចំនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល កាលពីចុងឆ្នាំ២០២៣ទទួលបានទទួលការគាំទ្រគគ្រឹកគគ្រេង ជាហេតុធ្វើឱ្យ ក្រុមហ៊ុន ជីប ម៉ុង រៀបចំព្រឹត្តិការណ៍ជួបជុំរថយន្ត Hyper និង super car ជាថ្មី ស្ថិតនៅទីតាំងថ្មី ទីធ្លាធំជាងមុន សម្រាប់អ្នកស្រលាញ់វិស័យឡាននៅកម្ពុជាទទួលបាននូវ experience កាន់តែពិសេសជាងមុន។
លោកឧកញ៉ា លាង ពៅ (ភីធើរ) បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈព្រឹត្តិការណ៍ Rev Up Beyond Supercar Cambodia បងប្អូនដែលជាម្ចាស់រថយន្តនឹងមានឱកាសជួបជុំគ្នា ដកស្រង់បទពិសោធន៍ ហើយនឹងបង្ហាញថាវិស័ឡាននៅកម្ពុជាយើងមិនចាញ់ស្រុកក្រៅនោះទេ។
ព្រឹត្តិការណ៍ដ៏អស្ចា្យ Rev Up Beyond Supercar Cambodia របស់ ជីប ម៉ុង នឹងធ្វើនៅថ្ងៃទី២៧ ខែមករា ខាងមុខនេះ នៅមុខអគារ ជីប ម៉ុង ថោវើរ ចាប់ពីម៉ោង២រសៀលតទៅ។
សម្រាប់ម្ចាស់រថយន្ត Supercar និង Hyper Car ទាំងអស់អាចចូលរួមចុះឈ្មោះ ដើម្បីតាំងបង្ហាញពី Supercar និង Hyper Car របស់អ្នក និងការទទួល Free Flow Foods ដោយសេរី។
សូមចូលតំណខាងក្រោមសម្រាប់ចុះឈ្មោះ https://form.jotform.com/233541992283462 ៕







- Share This Post:






