មហាព្រឹត្តិការណ៍តន្រ្តីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT និង WURKZ «សេនាគុនខ្មែរយ័ន្ត៨ទិស» នឹងខិតរំកិលឆាកទៅរកបងប្អូនខេត្តត្បូងឃ្មុំនៅថ្ងៃទី២០ និង២១ នេះហើយ
- BY
- Naren
- January 18, 2024
(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកគាំទ្រគុនខ្មែរដំបូងគេបង្អស់នៅកម្ពុជា ហើយឈរលំដាប់លេខ ១ ក្នុងការឧបត្ថម្ភគុនខ្មែរច្រើនជាងគេ នៅចុងសប្តាហ៍នេះថ្ងៃទី២០ និង២១ ខែមករា ឆ្នាំ២០២៤ នេះ នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី២០ ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី២១ ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅ ភូមិអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (ក្រោយសឹករងអូររាំងឪ)។


មហាព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT នឹងមានវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន ដែលនឹងធ្វើឱ្យុឆាក WURKZ TOUR CONCERT សប្បាយគ្មានព្រំដែន។ លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានការផ្តល់កិត្តិយសពីកំពូលកីឡាករប្រដាល់គុនខ្មែរជាច្រើនរូបសម្រាប់គូប្រកួតមិត្តភាពអន្តរជាតិចំនួន ៤គូ និងគូប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC ពីស្ថាប័នអន្តរជាតិ ចំនួន ៣គូ។
ចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia ។
WURKZ បង្កើនថាមពលឥតឈប់ឈរ!






- Share This Post:






