ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមអាវរងា! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែមករា នៅខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នឹងចុះត្រជាក់នៅពេលព្រឹកដល់ ១៦អង្សាសេ

    BY Khmernote Media January 19, 2024
    ត្រៀមអាវរងា! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែមករា នៅខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នឹងចុះត្រជាក់នៅពេលព្រឹកដល់ ១៦អង្សាសេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

    ក្រសួងធនធានទឹក បានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤៖

    ១-តំបន់វាលទំនាប៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

    ២-តំបន់ខ្ពង់រាប៖
    ⁃ សីតុណ្ហភាពអប្បបរមាពី១៦-២៣°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
    ⁃ ខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៩°C។

    ៣-តំបន់មាត់សមុទ្រ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
    ⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។

    អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay