ព័ត៌មានជាតិ
ព្រឹកនេះ ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង
BY Khmernote Media
March 15, 2019
នាវេលាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម មូន ចេអុិន Moon Jae-In ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ដឹកនាំគណៈប្រតិភូ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដ៏ឧត្តុងឧត្តុមនៃដំណើរបំពេញទស្សនកិច្ចជាលើកដំបូង។ លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៣៖១០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩៕










រូបថត ៖ ព្រះបរមរាជវាំង
ប្រភព៖ Royal du Cambodge