PR

មើលបាល់ទាត់ ក្រុមអ្នកលេងគុនខ្មែរ សងសឹកក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ មានឱកាសឈ្នះរង្វាន់ម៉ូតូ ៥គ្រឿង ពីភេសជ្ជៈប៉ូវកម្លាំង វើក

BY
Naren
January 20, 2024

(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខ ប្រិយមិត្ត អ្នកនិយមទស្សនាការប្រកួតបាល់ទាត់ក្នុងស្រុក នឹងទទួលបានទស្សនីយភាពកាន់តែប្លែកភ្នែកជាថ្មីម្ដងទៀត និងឱកាសឈ្នះរង្វាន់ម៉ូតូ ៥គ្រឿង និងរង្វាន់ជាច្រើនផ្សេងៗទៀត ពីភេសជ្ជប៉ូវកម្លាំង វើក នោះគឺការ ការត្រៀមប្រកួតសងសឹក របស់ក្រុមបាល់ទាត់អ្នកលេងគុនខ្មែរ ជាមួយក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ របស់លោក ពាក់មី នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។

បងប្អូនដែលចូលរួមទស្សនាការប្រកួតបាល់ទាត់នេះនឹងទទួលបានឱកាសឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង វើក ម៉ូតូ ៥គ្រឿង ដោយគ្រាន់តែទិញភេសជ្ជៈប៉ូវកម្លាំង វើក ១កំប៉ុង បងប្អូននឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងយកម៉ូតូ និងកាដូអនុស្សាវរីយជាច្រើនទៀតដូចជា៖ មួកសុវត្ថិភាព ១០០រង្វាន់, កាតាបស្ព័រដ៏ស្រស់ស្អាតរបស់ភេសជ្ជៈប៉ូវកម្លាំង វើក ១០០រង្វាន់ និងអាវយឺតផ្ការីកគ្រប់រដូវ ១០០០អាវ សម្រាប់អ្នកដែលមកមុនគេ ១២០០នាក់ ដំបូង។

ថ្លែងក្នុងសន្និសីទកាសែត ស្ដីពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដើម្បីប្រមូលមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី១៨ ខែមករា នេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា ការឧបត្ថម្ភធំពីភេសជ្ជៈប៉ូវកម្លាំង វើក លើការប្រកួតដ៏កម្រនេះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងកីឡា និងប្រជាជន ជាពិសេសបន្តនាំយកថវិការសប្បុរសធម៌ពីព្រឹត្តិការណ៍កីឡាផ្សេងៗ ឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា។

អ្នកឧកញ៉ា លាង ម៉េង ថ្លែងបន្ថែមថា៖ “កន្លងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្លាប់បាននាំយកថវិកាឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជាច្រើនលើករួចមកហើយ ប៉ុន្ដែពេលនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន ចង់បន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងកីឡាគ្រប់ប្រភេទ ជាមួយប្រជាជន និងបង្កើតផ្ទាំងទស្សនីយភាពឱ្យប្លែកអារម្មណ៍ដល់អ្នកទស្សនា ក៏ដូចជាលើកទឹកចិត្តដល់កីឡាករ និងអ្នកសិល្បៈ តាមរយៈការផ្គូរផ្គងឱ្យមានការប្រកួតបាល់ទាត់រវាង ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ជាមួយក្រុមបាល់ទាត់អ្នកលេងគុនខ្មែរ។ ហើយក្រុមណាឈ្នះ នឹងត្រូវនាំយកថវិកាចំនួន ៧,៧៧៧ ដុល្លារ ពីក្រុមហ៊ុន ជូនមូលនិធិគន្ធបុប្ផាកម្ពុជាផ្ទាល់ដៃតែម្ដង។”

ថ្លែងក្នុងកម្មវិធីសន្និសីទកាសែតនោះដែរ ប្រធានក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ លោក ពាក់មី លើកឡើងថា៖ លោកមានតែម្រាមដៃដប់ ថ្លែងអំណរគុណដល់អ្នកឧកញ៉ា លាង ម៉េង ដែលកន្លងមក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែធ្វើការឧបត្ថម្ភគាំទ្រគ្រប់រូបភាព និងបានផ្ដួចផ្ដើមឱ្យមានការប្រកួតកីឡាជាច្រើននាពេលកន្លងមក ដើម្បីនាំយកថវិកាជួនមូលនិធិគន្ធបុប្ផាកម្ពុជា។ បន្ថែមពីនេះ លោក ពាក់មី ក៏សូមអំពាវនាវដល់សប្បុរសជន ដែលមានលទ្ធភាពនានា សូមកុំមើលរំលង ការជួយឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជាឱ្យសោះ ព្រោះមន្ទីរពេទ្យដែលជួយអាយុជីវិតកុមារកម្ពុជារាប់ម៉ឺននាក់ រាប់លាននាក់នេះ សព្វថ្ងៃ គឺនៅខ្វះខាត និងត្រូវការជំនួយឧបត្ថម្ភជាប់ជានិច្ច។

គួរបញ្ជាក់ថា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមបាល់ទាត់អ្នកលេងគុនខ្មែរ ត្រៀមនឹងប្រកួតសងសឹងជាមួយក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រោមការឧបត្ថម្ភធំផ្ដាច់មុខដោយ ភេសជ្ជៈប៉ូវកម្លាំង វើក ដែលជាផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីយកថវិការ ចំនួន ៧,៧៧៧ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា។

ផឹក WURKZ បង្កើនថាមពល និងស្មារតី គាំទ្របាល់ទាត់សប្បុរសធម៌រវាងអ្នកលេងគុនខ្មែរ និងផ្ការីកគ្រប់រដូវ។

WURKZ បង្កើនថាមពលឥតឈប់ឈរ!

Share This Post: